ព្រះត្រៃបិដក ភាគ ៩៩

បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ​ខាងក្នុង (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ខាងក្រៅ ផោដ្ឋព្វា​យតនៈ​ខាងក្នុង ជា​បច្ច័យ​នៃ​កាយវិញ្ញាណ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥៥១] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ដទៃ (ឃើញ) នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ ថា​មិន​ទៀង​… ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ​ខាងក្រៅ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ខាងក្រៅ ផោដ្ឋព្វា​យតនៈ​ខាងក្រៅ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ​ខាងក្រៅ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ​ខាងក្រៅ​… កាយាយតនៈ​… វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥៥២] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ​បុគ្គល (ឃើញ) នូវ​ចក្ខុ​ខាងក្រៅ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ​… នូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ​… រូបាយតនៈ​ខាងក្រៅ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ខាងក្នុង។បេ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637829814810879962
ទៅកាន់ទំព័រ៖