ព្រះត្រៃបិដក ភាគ ៩៩
ផោដ្ឋព្វាយតនៈខាងក្រៅ (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥៣] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺរូបាយតនៈខាងក្រៅក្ដី ចក្ខាយតនៈខាងក្នុងក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណខាងក្នុង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្រៅក្ដី កាយាយតនៈខាងក្នុងក្ដី (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង រូបាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី… ផោដ្ឋព្វាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី ជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥៤] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាតគឺរូបាយតនៈខាងក្នុងក្ដី ចក្ខាយតនៈខាងក្រៅក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណខាងក្រៅ ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្នុងក្ដី កាយាយតនៈខាងក្រៅក្ដី (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្រៅ ដោយបុរេជាតប្បច្ច័យ រូបាយតនៈខាងក្នុងក្ដី វត្ថុខាងក្រៅក្ដី… ផោដ្ឋព្វាយតនៈខាងក្នុងក្ដី
ID: 637829815050818830
ទៅកាន់ទំព័រ៖