ព្រះត្រៃបិដក ភាគ ៩៩

វត្ថុ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥៥៥] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ​ខាងក្នុង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៥៥៦] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៥៥៧] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ខាង​ក្នុង​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាង​ក្នុង​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ ជា​បច្ច័យ​នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥៥៨] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មុនៗ។បេ។ ដូចគ្នានឹង​អជ្ឈត្ត​ធម៌​ដែរ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637829815328506728
ទៅកាន់ទំព័រ៖