ព្រះត្រៃបិដក ភាគ ៩៩
[៥៥៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្នុង ជាបច្ច័យនៃពួកវិបាកក្ខន្ធខាងក្នុងផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៥៦០] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកវិបាកក្ខន្ធខាងក្រៅផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៥៦១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិបាកប្បច្ច័យ គឺ (ចប់) បរិបូណ៌ ដូចបដិច្ចវារៈដែរ។
[៥៦២] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺពួកអាហារខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ
ID: 637829815672443063
ទៅកាន់ទំព័រ៖