ព្រះត្រៃបិដក ភាគ ៩៩
កពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
[៥៦៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។
[៥៦៤] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ បានដល់បវត្តិប្បដិសន្ធិ។ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។
[៥៦៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
[៥៦៦] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្នុងក្ដី កពឡិង្ការាហារខាងក្រៅក្ដី ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
ID: 637829815946513574
ទៅកាន់ទំព័រ៖