ព្រះត្រៃបិដក ភាគ ៩៩

 [៥៦៧] ធម៌​ខាងក្នុង​ក្ដី ធម៌​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ​ខាងក្នុង​ក្ដី កព​ឡិង្កា​រា​ហារ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​កាយ​ខាងក្រៅ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៥៦៨] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ បាន​ដល់​ពួក​ឥន្ទ្រិយ ដែល​ប្រព្រឹត្តទៅ​ខាងក្នុង ឯរូប​ជីវិតិន្ទ្រិយ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ចុះ។ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត បទ​នៃ​មាតិកា​ទាំងឡាយ បណ្ឌិត កាល​អនុម័ត គប្បី​ឲ្យ​ពិស្ដារ​ចុះ។
 [៥៦៩] ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្ដី​បំប្រួញ។
 [៥៧០] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637829816305950174
ទៅកាន់ទំព័រ៖