ព្រះត្រៃបិដក ភាគ ៩៩
អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ខាងក្នុង (ជាបច្ច័យ) នៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបផង ខន្ធ២… ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ មហាភូត១…។ សេចក្ដីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ (ជាបច្ច័យ) នៃមហាភូត៣។ បុរេជាត គឺ នូវចក្ខុ… នូវវត្ថុ… ដូចគ្នានឹងបុរេជាតដែរ។ វត្ថុជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្ដី កពឡិង្ការាហារខាងក្នុងក្ដី (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃពួកកដត្តារូប។
[៥៧១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺបុគ្គលដទៃ ឃើញច្បាស់នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង… ដោយទិព្វចក្ខុ… ដោយទិព្វសោតធាតុ… រូបាយតនៈខាងក្នុង… ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណខាងក្រៅ ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅ ដោយអត្ថិប្បច្ច័យ។
ID: 637829816529804651
ទៅកាន់ទំព័រ៖