ព្រះត្រៃបិដក ភាគ ៩៩
[៥៧២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ មិនមានការធ្វើឲ្យផ្សេងៗគ្នា ត្រង់ធម៌ជាខាងក្រៅឡើយ ឯបទនៃមាតិកាទាំងឡាយ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។
[៥៧៣] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺបុគ្គល (ឃើញច្បាស់) នូវចក្ខុខាងក្រៅ… នូវវត្ថុ… នូវរូប ដោយទិព្វចក្ខុ… នូវសំឡេង ដោយទិព្វសោតធាតុ… រូបាយតនៈខាងក្រៅ… ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណខាងក្នុង ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្នុង ដោយអត្ថិប្បច្ច័យ។
[៥៧៤] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺរូបាយតនៈខាងក្រៅក្ដី ចក្ខុខាងក្នុងក្ដី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្នុង ផោដ្ឋព្វាយតនៈខាងក្រៅក្ដី កាយាយតនៈខាងក្នុងក្ដី ជាបច្ច័យ នៃកាយវិញ្ញាណខាងក្នុង ដោយអត្ថិប្បច្ច័យ
ID: 637829816840300438
ទៅកាន់ទំព័រ៖