ព្រះត្រៃបិដក ភាគ ៩៩

 [៤] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ និង​អធិបតិ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្ដី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៦] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​អារម្មណ៍​តូចឆ្មារ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២… មោហៈ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [៧] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ នូវ​ខន្ធ២… មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637829737366794344
ទៅកាន់ទំព័រ៖