ព្រះត្រៃបិដក ភាគ ៩៩
រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្ដីប្រាថ្នា កាយិកសុខ… អាស្រ័យកាយិកទុក្ខ ហើយឲ្យទាន សីល… ឧបោសថកម្ម… ញុំាងឈានដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា… រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ… កាយិកទុក្ខ ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៥៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ… អាស្រ័យនូវកាយិកទុក្ខ ញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ
ID: 637829742171973390
ទៅកាន់ទំព័រ៖