ព្រះត្រៃបិដក ភាគ ៩៩

រូបាយតនៈ​ខាងក្រៅ​ក្ដី វត្ថុ​ខាងក្នុង​ក្ដី​… ផោដ្ឋព្វា​យតនៈ​ខាងក្រៅ​ក្ដី វត្ថុ​ខាងក្នុង​ក្ដី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯអាហារ គឺ​កព​ឡិង្កា​រា​ហារ​ខាងក្នុង​ក្ដី កព​ឡិង្កា​រា​ហារ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​កាយ​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៥៧៥] ធម៌​ខាងក្នុង​ក្ដី ធម៌​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត និង​អាហារ។ បុរេ​ជាត គឺ​រូបាយតនៈ​ខាងក្នុង​ក្ដី ចក្ខា​យតនៈ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ​ខាងក្នុង​ក្ដី កាយាយតនៈ​ខាងក្រៅ​ក្ដី ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ រូបាយតនៈ​ខាងក្នុង​ក្ដី វត្ថុ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ​ខាងក្នុង​ក្ដី វត្ថុ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯអាហារ គឺ​កព​ឡិង្កា​រា​ហារ​ខាងក្នុង​ក្ដី កព​ឡិង្កា​រា​ហារ​ខាងក្រៅ​ក្ដី ជា​បច្ច័យ​នៃ​កាយ​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637829817082654762
ទៅកាន់ទំព័រ៖