ព្រះត្រៃបិដក ភាគ ៩៩

អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [៥៨៧] អជ្ឈ​ត្តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
 [៥៨៨] ពហិ​ទ្ធា​រម្ម​ណធម៌ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ពហិ​ទ្ធា​រម្ម​ណ៍ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​ពហិ​ទ្ធា​រម្ម​ណ៍ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។
 [៥៨៩] អជ្ឈ​ត្តា​រម្ម​ណធម៌ អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ សេចក្ដី​បំប្រួញ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៥៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្ដី​បំប្រួញ។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។

ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637829818514565599
ទៅកាន់ទំព័រ៖