ព្រះត្រៃបិដក ភាគ ៩៩
[៥៩១] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអជ្ឈត្តារម្មណ៍ នូវខន្ធ២… អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២… មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៥៩២] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាពហិទ្ធារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៩៣] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺដូចសហជាតប្បច្ច័យ ក្នុងអនុលោមដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងអរូប ក្នុងខណៈនៃបដិសន្ធិ…។
ID: 637829818775624216
ទៅកាន់ទំព័រ៖