ព្រះត្រៃបិដក ភាគ ៩៩

 [៥៩៤] ពហិ​ទ្ធា​រម្ម​ណធម៌ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​នូវ​ខន្ធ១ ជា​ពហិ​ទ្ធា​រម្ម​ណ៍ ក្នុង​អរូប ក្នុង​ខណៈ​នៃ​បដិសន្ធិ​… ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​សហជាត​ប្ប​ច្ច័​យដែរ។ ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​អជ្ឈ​ត្តា​រម្ម​ណ៍ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ជា​អជ្ឈ​ត្តា​រម្ម​ណ៍។
 [៥៩៥] ពហិ​ទ្ធា​រម្ម​ណធម៌ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​ពហិ​ទ្ធា​រម្ម​ណ៍ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ជា​ពហិ​ទ្ធា​រម្ម​ណ៍។
 [៥៩៦] អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌​… ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​បដិសន្ធិ មិន​មាន​ទេ។ ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដែល​ប្រកបដោយ​បញ្ច​វិញ្ញាណ​…។
 [៥៩៧] អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌​… ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ជា​ពហិ​ទ្ធា​រម្ម​ណ៍ ដែល​ប្រកបដោយ​បញ្ច​វិញ្ញាណ​… ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ដូចគ្នា​នឹងន​ហេតុ​ប្ប​ច្ច័​យដែរ តែ​មោហៈ មិន​មាន​ឡើយ។ ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ក្នុង​អរូប​…។
 [៥៩៨] អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌​… ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​នូវ​ខន្ធ១ ជា​ពហិ​ទ្ធា​រម្ម​ណ៍ ក្នុង​អរូប​…។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637829819094169736
ទៅកាន់ទំព័រ៖