ព្រះត្រៃបិដក ភាគ ៩៩
បញ្ហាវារៈ
[៦០២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអជ្ឈត្ដារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុ ជាអជ្ឈត្ដារម្មណ៍ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។
[៦០៣] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាពហិទ្ធារម្មណ៍… ក្នុងខណៈនៃបដិសន្ធិ …។
[៦០៤] អជ្ឈត្ដារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្ដារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណា នូវវិញ្ញាណញ្ចាយតនៈ ជាអជ្ឈត្ដារម្មណ៍ ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវទិព្វចក្ខុខាងក្នុង ជាអជ្ឈត្ដារម្មណ៍ ពិចារណានូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… នូវអនាគតំសញ្ញាណ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាអជ្ឈត្តារម្មណ៍ ដែលបានលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកខន្ធខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ថាមិនទៀង…
ID: 637829819770072729
ទៅកាន់ទំព័រ៖