ព្រះត្រៃបិដក ភាគ ៩៩

សទ្ធា ដែល​មាន​អារម្មណ៍​តូចឆ្មារ​… កាយិកសុខ​… កាយិកទុក្ខ​… ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ បញ្ញា រាគៈ សេចក្ដីប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៦] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​អារម្មណ៍​តូចឆ្មារ ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ឲ្យ​កើតឡើង ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង សីល ដែល​មាន​អារម្មណ៍​តូចឆ្មារ​… បញ្ញា រាគៈ កាយិកសុខ​… អាស្រ័យ​កាយិកទុក្ខ ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ឲ្យ​កើតឡើង ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង សទ្ធា ដែល​មាន​អារម្មណ៍​តូចឆ្មារ​… កាយិកសុខ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៧] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637829742412623622
ទៅកាន់ទំព័រ៖