ព្រះត្រៃបិដក ភាគ ៩៩
ត្រេកអរ រីករាយ រាគៈ ដែលជាអជ្ឈត្តារម្មណ៍ ប្រារព្ធនូវខន្ធនោះ… ទោមនស្ស ទើបកើតឡើង ពួកខន្ធខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវបុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៥] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃ ពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអជ្ឈត្តារម្មណ៍… នូវនេវសញ្ញានាសញ្ញាយតនៈ បុគ្គលដទៃ ពិចារណានូវទិព្វចក្ខុខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ពិចារណានូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… នូវអនាគតំសញ្ញាណ ឃើញច្បាស់នូវពួកខន្ធខាងក្នុង ជាអជ្ឈត្តារម្មណ៍ ថាមិនទៀង ជាទុក្ខ ជាអនត្តា ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយអជ្ឈត្តចិត្ត ជាអជ្ឈត្តារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកខន្ធខាងក្រៅ ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829819984060514
ទៅកាន់ទំព័រ៖