ព្រះត្រៃបិដក ភាគ ៩៩
[៦០៦] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃ ពិចារណានូវទិព្វចក្ខុខាងក្រៅ ជាពហិទ្ធារម្មណ៍ នូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ បុគ្គលដទៃ ឃើញច្បាស់នូវពួកខន្ធខាងក្រៅ ជាពហិទ្ធារម្មណ៍ ថាមិនទៀង ជាទុក្ខ ជាអនត្តា ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្រៅ ជាពហិទ្ធារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកខន្ធខាងក្រៅ ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៧] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល
ID: 637829820299263233
ទៅកាន់ទំព័រ៖