ព្រះត្រៃបិដក ភាគ ៩៩

ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ​… នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន។បេ។ បុគ្គល​ពិចារណា​នូវ​ទិព្វចក្ខុ​ខាងក្នុង ជា​ពហិ​ទ្ធា​រម្ម​ណ៍ នូវ​ទិព្វសោត​ធាតុ​… នូវ​ឥទ្ធិ​វិធ​ញ្ញាណ​… នូវ​ចេ​តោ​បរិ​យញ្ញា​ណ… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… នូវ​យថា​កម្មុ​បគញ្ញាណ​… នូវ​អនាគ​តំសញ្ញាណ​… ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្នុង ជា​ពហិ​ទ្ធា​រម្ម​ណ៍ ថា​មិន​ទៀង​… ត្រេកអរ រីករាយ រាគៈ ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​ក៏​កើតឡើង ពួក​ខន្ធ​ខាងក្នុង ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦០៨] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្តា​រម្ម​ណធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ខាងក្នុង ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ឲ្យ​ជាទី​គោរព​… ធ្វើ​នូវ​ទិព្វចក្ខុ​ខាងក្នុង ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ឲ្យ​ជាទី​គោរព​… នូវ​ទិព្វសោត​ធាតុ​… នូវ​ឥទ្ធិ​វិធ​ញ្ញាណ​…
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637829820528015740
ទៅកាន់ទំព័រ៖