ព្រះត្រៃបិដក ភាគ ៩៩
នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព… ធ្វើនូវពួកខន្ធខាងក្នុង ជាអជ្ឈត្តារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអជ្ឈត្តារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអជ្ឈត្តារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦០៩] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺពហិទ្ធារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦១០] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន… ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គ… ធ្វើនូវផលឲ្យជាទីគោរព… ធ្វើនូវទិព្វចក្ខុខាងក្នុង ដែលជាពហិទ្ធារម្មណ៍ ឲ្យជាទីគោរព… ធ្វើនូវទិព្វសោតធាតុ (ឲ្យជាទីគោរព)… នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ
ID: 637829820754469705
ទៅកាន់ទំព័រ៖