ព្រះត្រៃបិដក ភាគ ៩៩
ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកខន្ធខាងក្នុង ដែលជាពហិទ្ធារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រាគៈ ជាអជ្ឈត្តារម្មណ៍ ធ្វើនូវខន្ធនោះឲ្យជាទីគោរព… ទិដ្ឋិក៏កើតឡើង។
[៦១១] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធជាអជ្ឈត្តារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធជាអជ្ឈត្តារម្មណ៍ក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៦១២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ ភវង្គៈ ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃអាវជ្ជនៈ ជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ ពួកខន្ធជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃវុដ្ឋានៈ ដែលជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ អនុលោម ដែលជាអជ្ឈត្តារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
ID: 637829821010185567
ទៅកាន់ទំព័រ៖