ព្រះត្រៃបិដក ភាគ ៩៩
[៦១៣] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ដែលជាពហិទ្ធារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ដែលជាពហិទ្ធារម្មណ៍ក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ដែលជាពហិទ្ធារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦១៤] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃអាវជ្ជនៈ ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃវុដ្ឋានៈ ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៦១៥] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ
ID: 637829821257417613
ទៅកាន់ទំព័រ៖