ព្រះត្រៃបិដក ភាគ ៩៩

ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦១៦] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦១៧] ពហិ​ទ្ធា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា និង​អនត្តានុបស្សនា ដែល​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637829821529846623
ទៅកាន់ទំព័រ៖