ព្រះត្រៃបិដក ភាគ ៩៩
[៦១៨] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាអជ្ឈត្តារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៦១៩] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ដែលជាអជ្ឈត្តារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ដែលជាអជ្ឈត្តារម្មណ៍ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៦២០] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលជាអជ្ឈត្តារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៦២១] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលជាពហិទ្ធារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
ID: 637829821800277089
ទៅកាន់ទំព័រ៖