ព្រះត្រៃបិដក ភាគ ៩៩
[៦២២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាអជ្ឈត្តារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៣] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាពហិទ្ធារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៤] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាពហិទ្ធារម្មណ៍ ដោយកម្មប្បច្ច័យ។
ID: 637829822076648559
ទៅកាន់ទំព័រ៖