ព្រះត្រៃបិដក ភាគ ៩៩
[៦២៥] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាអជ្ឈត្តារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៦] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយវិបាកប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៦២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២
ID: 637829822355808711
ទៅកាន់ទំព័រ៖