ព្រះត្រៃបិដក ភាគ ៩៩
បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… នូវមានះ… ប្រកាន់ទិដ្ឋិ នូវសីល ដែលមានអារម្មណ៍ដល់នូវសភាពធំ… នូវបញ្ញា… នូវរាគៈ… អាស្រ័យនូវសេចក្ដីប្រាថ្នា… នូវឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ប្រកាន់ទិដ្ឋិ សទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ… បញ្ញា… រាគៈ… សេចក្ដីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ និងសេចក្ដីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ ហើយឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ញុំាងឈាន ដែលមានអារម្មណ៍តូចឆ្មារ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល ដែលមានអារម្មណ៍ដល់នូវសភាពធំ… អាស្រ័យនូវសេចក្ដីប្រាថ្នា ហើយឲ្យទាន… ប្រកាន់ទិដ្ឋិ
ID: 637829742622791177
ទៅកាន់ទំព័រ៖