ព្រះត្រៃបិដក ភាគ ៩៩
សនិទស្សនសប្បដិឃត្តិកៈ
បដិច្ចវារៈ
[៦៣៥] អនិទស្សនសប្បដិឃធម៌ (ធម៌ដែលមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សនិទស្សនសប្បដិឃធម៌ (ធម៌ដែលប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ អាបោធាតុ ឥន្ទ្រិយ និងកពទ្បិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។
ID: 637829823474359548
ទៅកាន់ទំព័រ៖