ព្រះត្រៃបិដក ភាគ ៩៩
សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ (ធម៌ដែលមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់) ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត២ ចិត្ដសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ រសាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។
ID: 637829823677108873
ទៅកាន់ទំព័រ៖