ព្រះត្រៃបិដក ភាគ ៩៩

សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​សប្បដិ​ឃធម៌​ក្តី អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ​ក្តី ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្តី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ រូបាយតនៈ ចក្ខា​យតនៈ រសាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ​ក្តី ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្តី ជា​អនិទស្សន​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ រូបាយតនៈ ចក្ខា​យតនៈ រសាយតនៈ អាបោធាតុ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។
 [៦៣៦] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637829823955534180
ទៅកាន់ទំព័រ៖