ព្រះត្រៃបិដក ភាគ ៩៩

ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ខន្ធ២ ខន្ធ៣ក្ដី កដ​ត្តា​រូប​ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… វត្ថុ​អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​អាបោធាតុ។ សនិ​ទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប​ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​អាបោធាតុ រូបាយតនៈ អាស្រ័យ​នូវ​អាបោធាតុ។ អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប​ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ កដ​ត្ដា​រូប​ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637829824138666216
ទៅកាន់ទំព័រ៖