ព្រះត្រៃបិដក ភាគ ៩៩
ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូបជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវអាបោធាតុ។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប សនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ រូបាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២…
ID: 637829824309936174
ទៅកាន់ទំព័រ៖