ព្រះត្រៃបិដក ភាគ ៩៩
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ រូបាយតនៈ ចក្ខាយតនៈ រសាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។
[៦៣៧] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង កដត្ដារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ដសមុដ្ឋារូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនសប្បដិឃៈផង
ID: 637829824715442271
ទៅកាន់ទំព័រ៖