ព្រះត្រៃបិដក ភាគ ៩៩

សទ្ធា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… សេចក្ដីប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​អារម្មណ៍​តូចឆ្មារ នៃ​សេចក្ដីប្រាថ្នា កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៩] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន​… ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… អាស្រ័យ​នូវ​សេចក្ដីប្រាថ្នា ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន​… ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង សទ្ធា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… សេចក្ដីប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦០] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន​… ញុំាង​មគ្គ​…
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637829742849179486
ទៅកាន់ទំព័រ៖