ព្រះត្រៃបិដក ភាគ ៩៩
ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូតផង អាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្ដារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ មហាភូត២ អាស្រ័យនូវមហាភូតរូប១ ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង មហាភូត១ អាស្រ័យនូវមហាភូត២ផង អាបោធាតុផង ចិត្តសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្ដារូប ជាអនិទស្សនអប្បដិឃៈ
ID: 637829824896558373
ទៅកាន់ទំព័រ៖