ព្រះត្រៃបិដក ភាគ ៩៩

រូបាយតនៈ ឥន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ​ផង អាបោធាតុ​ផង។ អនិទស្សន​សប្បដិ​ឃធម៌​ក្ដី អនិទស្សន​អប្បដិឃ​ធម៌​ក្ដី អាស្រ័យ​អនិទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង កដ​ត្តា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង អាបោធាតុ​ផង ចក្ខា​យតនៈ រសាយតនៈ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ​ផង អាបោធាតុ​ផង។ សនិ​ទស្សន​សប្បដិ​ឃធម៌​ក្ដី អនិទស្សន​សប្បដិ​ឃធម៌​ក្ដី អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637829825227415341
ទៅកាន់ទំព័រ៖