ព្រះត្រៃបិដក ភាគ ៩៩
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្តី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង រូបាយតនៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្តី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង
ID: 637829825397497552
ទៅកាន់ទំព័រ៖