ព្រះត្រៃបិដក ភាគ ៩៩

កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ក្ដី ជា​អនិទស្សន​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង អាបោធាតុ​ផង រូបាយតនៈ ចក្ខា​យតនៈ រសាយតនៈ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ​ផង អាបោធាតុ​ផង។
 [៦៣៨] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ នូវ​ខន្ធ២… ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។
 [៦៣៩] អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ មហាភូត១ អាស្រ័យ​នូវ​មហាភូត២
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637829825627643005
ទៅកាន់ទំព័រ៖