ព្រះត្រៃបិដក ភាគ ៩៩

ចិត្ដ​សមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ បញ្ហា៧ ក្នុង​អនិទស្សន​សប្បដិ​ឃមូល​កៈ បណ្ឌិត​គប្បី​ចែក​ដោយហេតុនេះ​ចុះ បទ​ទាំងឡាយ​ខាងចុង មិន​មាន​ឡើយ។
 [៦៤០] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ នូវ​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ បញ្ហា៧ ក្នុង​អនិទស្សន​អប្បដិឃ​មូល​កៈ បណ្ឌិត​គប្បី​ចែក​ដោយហេតុនេះ​ចុះ បទ​បញ្ចប់ មិន​មាន​ឡើយ។
 [៦៤១] សនិ​ទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យគឺ​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​អប្បដិឃៈ​ផង អាបោធាតុ​ផង បញ្ហា៧ បណ្ឌិត​គប្បី​ចែក​ដោយហេតុនេះ​ចុះ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637829825915284398
ទៅកាន់ទំព័រ៖