ព្រះត្រៃបិដក ភាគ ៩៩
[៦៤២] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ គឺដូចគ្នានឹងអារម្មណប្បច្ច័យដែរ។
[៦៤៣] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ អាស្រ័យផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ បញ្ហា៧ ជាអនិទស្សនសប្បដិឃមូលកៈ បណ្ឌិត គប្បីចែកដោយហេតុនេះចុះ។
[៦៤៤] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២…
ID: 637829826204909005
ទៅកាន់ទំព័រ៖