ព្រះត្រៃបិដក ភាគ ៩៩

ខន្ធ៣ក្ដី កដ​ត្ដា​រូប ជា​អនិទស្សន​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ អាស្រ័យ​នូវ​វត្ថុ ចិត្ដ​សមុដ្ឋាន​រូប កដ​ត្ដា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ ឥន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​អាបោធាតុ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… កដ​ត្ដា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ របស់​ពួក​អសញ្ញ​សត្វ បញ្ហា៧ ក្នុង​អនិទស្សន​អប្បដិឃៈ បណ្ឌិត គប្បី​ធើ្វ​តាម​ហេតុនេះ​ចុះ។
 [៦៤៥] សនិ​ទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ចិត្ដ​សមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ដ​សមុដ្ឋាន​រូប កដ​ត្ដា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង អាបោធាតុ​ផង
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637829826438837204
ទៅកាន់ទំព័រ៖