ព្រះត្រៃបិដក ភាគ ៩៩
រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង បញ្ហា៧ បណ្ឌិត គប្បីចែកតាមហេតុនេះចុះ។
[៦៤៦] អនិទស្សនសប្បដិឃធម៌ (ធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២។ អនិទស្សនអប្បដិឃធម៌ (ធម៌មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺអាបោធាតុ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត២។
ID: 637829826674791840
ទៅកាន់ទំព័រ៖