ព្រះត្រៃបិដក ភាគ ៩៩

 [៦៤៧] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ នូវ​ខន្ធ២… ខន្ធ៣ក្ដី វត្ថុ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ អាស្រ័យ​នូវ​វត្ថុ។ អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​អាបោធាតុ។
 [៦៤៨] អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង នូវ​អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង នូវ​អាបោធាតុ​ផង មហាភូត១ អាស្រ័យ​នូវ​មហាភូត២ផង អាបោធាតុ​ផង។
 [៦៤៩] អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​និស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637829826948549435
ទៅកាន់ទំព័រ៖