ព្រះត្រៃបិដក ភាគ ៩៩
ញុំាងអភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន… ញុំាងមគ្គ… ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធាដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន នៃបញ្ញា និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៦១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន ហើយឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ញុំាងឈាន ដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបតិ្ត ឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយឲ្យទាន… ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ នៃបញ្ញា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829743049394280
ទៅកាន់ទំព័រ៖