ព្រះត្រៃបិដក ភាគ ៩៩

ឥន្ទ្រិយ កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​អាបោធាតុ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ របស់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ប្រស្នា​ទាំង៧ ជា​អនិទស្សន​អប្បដិឃ​មូល​កៈ បណ្ឌិត​គប្បី​ចែក​តាម​ហេតុនេះ​ចុះ។
 [៦៥៣] សនិ​ទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង នូវ​អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង នូវ​អាបោធាតុ​ផង រូបាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ​ផង នូវ​អាបោធាតុ​ផង ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​…
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637829827677395058
ទៅកាន់ទំព័រ៖