ព្រះត្រៃបិដក ភាគ ៩៩

ឧតុសមុដ្ឋាន​… កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ របស់​ពួក​អសញ្ញ​សត្វ​ផង អាបោធាតុ​ផង ប្រស្នា​ទាំង៧ ដែល​បណ្ឌិត​អ្នក​មិន​ភាន់ច្រឡំ គប្បី​ឲ្យ​ពិស្ដារ​តាម​ហេតុនេះ​ចុះ។
 [៦៥៤] អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ មហាភូត១ អាស្រ័យ​នូវ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ ចក្ខា​យតនៈ និង​រសាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ របស់​ពួក​អសញ្ញ​សត្វ មហាភូត១ អាស្រ័យ​នូវ​មហាភូត២ ប្រស្នា​ទាំង៧ ជា​អនិទស្សន​សប្បដិ​ឃមូល​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​តាម​ហេតុនេះ​ចុះ។
 [៦៥៥] អនិទស្សន​អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637829827948280941
ទៅកាន់ទំព័រ៖