ព្រះត្រៃបិដក ភាគ ៩៩
កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង នូវអាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង ក្នុងការជាប់ទាក់ទង បណ្ឌិតគប្បីចែកប្រស្នាទាំង៧ តាមហេតុនេះចុះ។
[៦៥៧] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺដូចគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនអញ្ញមញ្ញប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ ប្រស្នា២១ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។
ID: 637829828377948322
ទៅកាន់ទំព័រ៖