ព្រះត្រៃបិដក ភាគ ៩៩
ព្រោះនឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។ ព្រោះនកម្មប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ប្រស្នា២១ បណ្ឌិតចែកកម្មប្បច្ច័យ ហើយគប្បីធ្វើតាមនកម្មប្បច្ច័យផងចុះ។ ព្រោះនវិបាកប្បច្ច័យ បដិសន្ធិក្ដី កដត្តារូបក្ដី មិនមានទេ (បដិសន្ធិ និងកដត្តារូប) បណ្ឌិតគប្បីធ្វើក្នុងបញ្ចវោការៈចុះ។ ព្រោះនអាហារប្បច្ច័យ គឺពាហិរៈ… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ ប្រស្នា២១ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។ ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ ជាអនិទស្សនសប្បដិឃៈ… រូបជីវិតិន្ទ្រិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ សេចក្ដីបំប្រួញ។ ប្រស្នាទាំងអស់ បណ្ឌិតគប្បីចែកផងចុះ។ ព្រោះនឈានប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ។ សេចក្ដីបំប្រួញ។ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកផងចុះ។
ID: 637829828579679342
ទៅកាន់ទំព័រ៖