ព្រះត្រៃបិដក ភាគ ៩៩
[៦៥៨] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ប្រកបដោយបញ្ចវិញ្ញាណ នូវខន្ធ២… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ ។
[៦៥៩] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង ប្រស្នាទាំង៧ បណ្ឌិត គប្បីចែកយ៉ាងនេះចុះ។ ព្រោះនមគ្គប្បច្ច័យ បណ្ឌិតគប្បីធើ្វឲ្យគ្រប់គ្រាន់ ដូចនហេតុប្បច្ច័យដែរ មោហៈ មិនមានទេ។ ព្រោះនសម្បយុត្ដប្បច្ច័យ និងនវិប្បយុត្ដប្បច្ច័យ គ្រប់គ្រាន់ហើយ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ ។
ID: 637829828827211729
ទៅកាន់ទំព័រ៖