ព្រះត្រៃបិដក ភាគ ៩៩

សហជាត​វារៈ​ក្ដី បច្ចយ​វារៈ​ក្ដី និស្សយ​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ សំសដ្ឋ​វារៈ​ក្ដី សម្ប​យុត្ដវារៈ​ក្តី បណ្ឌិត​គប្បី​ធើ្វ​ក្នុង​អរូប​ផង​ចុះ។

បញ្ហា​វារៈ


 [៦៦៣] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៦៤] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​… ប្រស្នា​ទាំង៧ ក្នុង​អនិទស្សន​អប្បដិឃ​មូល​កៈ បណ្ឌិត គប្បី​ចែក​តាម​ហេតុនេះ​ចុះ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637829829485470876
ទៅកាន់ទំព័រ៖